ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពកាច់ ក លួចម៉ូតូ បាន១ថ្ងៃត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅចំណុចផ្ទះលេខ១៥១៥ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទីយប់។
-ជនរងគ្រោះឈ្មោះ ម៉ាត់ ហាសាណះ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សារព័ត៌មាន មានទីលំនៅចំណុចកើតហេតុ។
-ជនសង្ស័យឈ្មោះ ឡេះ រ៉ហ្សាលី ហៅ អាហ្គោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
*សម្ភារៈបាត់បង់÷
-ផ្លាកលេខម៉ូតូ ម៉ាកHONDA SCOOPY ពណ៌ស ផ្លាកលេខ ភ្នំពេញ1HO-9818។
*វត្ថុតាងចាប់យក÷
-ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស គ្មានផ្លាកលេខ (ប្រគល់ឲ្យជនរងគ្រោះវិញ)។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថានៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥និង១០នាទីរសៀល ជនរងគ្រោះបានយកម៉ូតូទៅទុកនៅក្រោមផ្ទះ ដោយភ្លេចដកកូនសោរម៉ូតូចេញ រួចឡើងដេកបាត់ទៅ លុះដល់វេលាម៉ោង១៦និង៣០នាទីរសៀល ជនសង្ស័យបានមកធ្វើសកម្មភាពលួចបានសម្រេចហើយគេចខ្លួនបាត់ទៅ រហូតដល់វេលាម៉ោង១៧និង១៥នាទីល្ងាច ជនរងគ្រោះបានដើរមករកម៉ូតូវិញក៏ស្រាប់តែបាត់រកមិនឃើញ ទើបឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២តែម្តង ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញខណ្ឌ បានចុះទៅទីតាំងកើតហេតុខាងលើ បើកការស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាង នៅថ្ងៃទី០៣ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី យប់ នៅចំណុចលើផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕