ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះថា ល្ងាចម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថភ្លើងដឹកទំនិញ១ខ្សែបានដាច់ទូរក្រឡាប់ជាកំណាត់ៗ ។
លោក វរសេនីយ៍ឯក ឲ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ។
លោក បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នោះ រថភ្លើងបានដាច់ទូរចំនួន៧ រួមមាន ទូរកុងតឺន័រមានផ្ទុកស្រូវចំនួន០១ ទូរទទេ០២ និងទូរស៊ីទ័ន០៤ សរុបចំនួន០៧ទូរ ករណីនេះរថភ្លើងបានកើតឡើងឯងៗទេ កក្តតាសំខាន់ពុំមានបង្កការគ្រោះថ្នាក់ដល់មនុស្សឬខូចខាតទ្រព្យសម្បាត្តិអ្វីនោះឡើយ បញ្ហានេះសន្ថិដ្ឋានអាចបណ្ដាលមកពីកក្តាផ្លូវ ។
គួររំលឹកថា ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋដែលរស់កៀគៗផ្លូវដែកពិតជាហានិភ័នមែនទែន សូមប្រុងប្រយ័ត្នផង ព្រោះកន្លងមកនេះរថភ្លើងមានបញ្ហាបែបនេះ កើតមានច្រើនដែរហើយ ៕ ដោយ៖ ប៉ឹម ពិន