ឃាត់ខ្លួន​លោក​សក្តិ​ ៥យោធាម្នាក់​ ពាក់ព័ន្ធករណីចាប់ រំលោភបានសម្រេច នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធាម្នាក់ ពាក់ព័ន្ធករណីចាប់រំ លោភបានសម្រេច នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា​ យកមក​សាកសួរ​ និងអនុវត្តតាម​នីតិវិធី​ច្បាប់​។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភ បានសម្រេច ដែលប្រព្រឹត្តកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យ ឈ្មោះ កែវ សកល ហៅ ទី ប្រុស ជាមន្រ្តីយោធាឋាន្តរសក្តិ វរសេនីយ៍ឯក។

...

បច្ចុប្បន្នជនសង្ស័យខាងលើ នៅព្រឹកថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ ត្រូវ​កម្លាំងជំនាញបានបញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print