សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម តូ ឡឹម (To Lam) ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម តូ ឡឹម (To Lam)

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ហាណូយ

ឯកឧត្តម
ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី សោមនស្សរីករាយក្រៃលែង និងសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តមដែលត្រូវបានបោះ ឆ្នោតជ្រើសតាំងនាពេលថ្មីៗនេះ ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ការបោះឆ្នោតជ្រើសតាំងឯកឧត្តម ដោយសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិទី១៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីជំនឿជាក់ និងទំនុកចិត្តដ៏មុតមាំ របស់គណបក្សកុម្មុយនីស្តវៀតណាម ទៅលើសមត្ថភាព និង មគ្គុទេសភាពដ៏ឈ្លាសវៃរបស់ឯកឧត្តម។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម គណបក្សកុម្មុយនីស្តវៀតណាមនឹងបន្តអនុវត្តគោល នយោបាយដ៏ល្អរបស់ខ្លួន ដើម្បីធានាបាននូវជោគជ័យក្នុងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គម សម្រាប់ វិបុលភាពដ៏ធំធេងបន្ថែមទៀតរបស់ប្រទេស និងប្រជាជនវៀតណាម ព្រមទាំងរួមចំណែកដល់ សន្តិភាព និង ស្ថិរភាព ក្នុងតំបន់ផងដែរ ។

ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ខ្ញុំទន្ទឹងរង់ចាំការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគណបក្សទាំងពីរ ដើម្បីផលប្រយោជន៍ របស់ប្រជាជន និងប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរឯកឧត្តមឱ្យទទួល បានជោគជ័យដ៏ ធំធេងក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ។

សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។

ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print