លោកបណ្ឌិត គិន ភា ៖ ព្រែកជីកហ្វូណនតេជោ មោទនភាពជាតិដ៏យូរអង្វែង និងជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនខ្មែររាប់ពាន់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ នៅគ្រប់ការសម្ភាសរបស់ខ្ញុំជាមួយប្រព័ន្ធផ្សព្វផ្សាយនិងការពិភាក្សាផ្សេងៗជាមួយមិត្តភក្តិ សហការី និងនិស្សិតរបស់ខ្ញុំ, ខ្ញុំតែងប្រាថ្នាចង់ឃើញព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងឡើងដោយការវិនិយោគទាំងស្រុងពីឧកញ៉ាមហាសេដ្ឋីខ្មែរឬថវិកាជាតិទាំងស្រុង ដើម្បីជាគម្រោងរបស់ខ្មែរ ទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប ដែលជាចលនាជាតិដ៏ខ្លាំងក្លា ចងបាច់សាមគ្គីនិងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ជាប្រភពនៃមោទនភាពជាតិដ៏យូរអង្វែង និងជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនខ្មែររាប់ពាន់ឆ្នាំ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា ៖ ខ្ញុំមិនចង់ឃើញការវិនិយោគរបស់បរទេសលើគម្រោងព្រែកជីកនេះទេ ទោះបរទេសណាក៏ដោយ ដើម្បីកុំឱ្យគេមានលេស និងនាំឱ្យបាត់មោទនភាពជាតិយើង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print