ភ្នំពេញ ៖ នៅក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភ្នាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យមានកំណើនទឹកដក់ (Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។
ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។
១. មូលហេតុ៖
– ការស្ទះនៃក្រពេញទឹកមាត់តូចៗ
– មូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់
២. រោគសញ្ញា៖
– មិនមានការឈឺចាប់នោះទេ
– មានពណ៌ក្រហមថ្លា ឬខៀវ
– មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់
៣. ការព្យាបាល៖
– ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ
– ក្នុងករណីឡើងប៉ោងទំហំលើសពី ១cm ឡើង ត្រូវការវះកាត់យកចេញ
៤. ភាពងាយកើតឡើងវិញ៖
– បច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ និងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ
– ការខាំបបូរមាត់កន្លែងដដែល
***បញ្ជាក់៖ ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានទេ។
សូមអញ្ជើញមកពិគ្រោះ និងប្រឹក្សាផ្ទាល់ជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ពីជំងឺ ឬដំបៅផ្សេងៗក្នុងមាត់ និងទទួលបានសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕