មន្ដ្រីរាជការនៅ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរ ទួងស្គររាំរបាំប្រពៃណីជាតិខ្មែរចូលរួម ព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុក ក្រុមប្រឹក្សារាជធានីនិងគណៈអភិបាលរាជធានីភ្នំពេញ មន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ បានចូលរួមពិធី អបអរសាទរ ទួងស្គររាំរបាំប្រពៃណីជាតិខ្មែរ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពិធីអបអរសាទរ បេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅសាលារាជធានីភ្នំពេញ ដោយបានការទូងស្គរនិងរាំរបាំប្រពៃណីជាតិខ្មែរយ៉ាងគគ្រឹកគគ្រេង ។

កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទីជាមួយនិងការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ។ ក្រុមសិល្បករធ្វើសកម្មភាពទូងស្គរ និងបន្ទរអបអរសាទរពិធីបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ”។
គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិ សាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជ ន៍ខ្មែរជំនាន់ក្រោយ។
តាមគម្រោងព្រែកជីកហ្វូណន-តេជោបានបើកការដ្ឋានរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនិងគ្នានេះដែរ រដ្ឋបាលរាជធានី ខណ្ឌទាំង១៤ មន្ទីរ អង្គភាពចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំអបអរ សាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ យ៉ាងគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។
ក្រោយកម្មវិធីបើកការដ្ឋានត្រូវបានបញ្ចប់ នៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤នេះ រដ្ឋបាលសាលារាជធានីភ្នំពេញនឹងមានការប្រគុំតន្ត្រី នៅ មុខ សាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង ៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print