អុីស្រាអែលកំពុងពិចារណា “ការវាយប្រហារជាមុន” លើអុីរ៉ង់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរបស់អុីស្រាអែលបានរាយការណ៍នៅថ្ងៃនេះ (ថ្ងៃទី 5 ខែសីហា)ថា ប្រទេសនេះអាច “វាយប្រហារជាមុនលើអុីរ៉ង់ប្រសិនបើខ្លួនទទួលបានព័ត៌មានថាទីក្រុងតេអេរ៉ង់ពិតជានឹងសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់និងហេសបូឡាហ៍។

យោងតាមកាសែត Times of Israel ផែនការខាងលើត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដែលចូលរួមដោយរដ្ឋមន្ត្រីការពារជាតិ Yoav Gallant អគ្គសេនាធិការ Herzi Halevi ប្រធាននាយកដ្ឋានស៊ើបការណ៍ទូទៅ និងប្រតិបត្តិការពិសេស (Mossad) David Barnea ព្រមទាំងនាយករបស់ Domestic Intelligence Ronen Bar នៅយប់ថ្ងៃទី 4 ខែសីហា។
ទីភ្នាក់ងារព័ត៌មាន Ynet ក៏បានបញ្ជាក់ផងដែរថា Tel Aviv អាចផ្តល់ភ្លើងខៀវសម្រាប់ការវាយប្រហារជាមុន ប្រសិនបើខ្លួនទទួលបានព័ត៌មានស៊ើបការណ៍ រួមទាំងផ្តល់ដោយសហរដ្ឋអាមេរិក ដោយសន្និដ្ឋានថា អុីរ៉ង់ហៀបនឹងបើកការវាយប្រហារប្រឆាំងនឹងអុីស្រាអ៊ែល។ មន្ត្រីជាន់ខ្ពស់អុីស្រាអែលជឿថា ប្រទេសរបស់ពួកគេអាចទប់ទល់នឹងការវាយប្រហាររបស់អុីរ៉ង់ ប៉ុន្តែមិនចង់ឱ្យមានជម្លោះពេញលេញនៅក្នុងតំបន់នោះទេ។
ព័ត៌មានខាងលើត្រូវបានចេញផ្សាយចំពេលមានការរំពឹងទុកយ៉ាងទូលំទូលាយថា អុីរ៉ង់ហៀបនឹងបើកការវាយប្រហារទ្រង់ទ្រាយធំ ដែលមានកម្លាំងខ្លាំងជាងការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (UAVs) និងកាំជ្រួចរាប់រយគ្រឿងទៅកាន់ប្រទេសអុីស្រាអែលក្នុងខែមេសា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Axios ការវាយប្រហាររបស់អុីរ៉ង់អាចកើតឡើងនៅដើមសប្តាហ៍នេះ ដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយពីប្រទេសអុីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធ Hezbollah ដែលគាំទ្រដោយតេអេរ៉ង់នៅក្នុងប្រទេសលីបង់។ Axios បានកត់សម្គាល់បន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងអំពីពេលវេលាខាងលើនៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីរបស់លោកមកពីប្រទេស G7 ៕ ដោយធីរីណា

...

រូបថត​: Times of Israel

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print