មន្ត្រីជាន់ខ្ពស់រុស្ស៊ីបំពេញទស្សនកិច្ចនៅប្រទេសអុីរ៉ង់ ក្នុងពេលកំពុងមានភាពតានតឹង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទទី៥ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថាលោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃចន្ទនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីរាយការណ៍ថា បានទៅដល់ទីក្រុង Tehran ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអុីរ៉ង់ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។

ដំណើរទស្សនកិច្ចរបស់លោក Shoigu នេះ កើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ត្រូវបានធ្វើឃាតនៅក្នុងក្រុង Tehran កាលពីសប្តាហ៍មុន។ អុីរ៉ង់បានស្តីបន្ទោសអុីស្រាអែលចំពោះការធ្វើឃាតនេះ។
លោក Shoigu គ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីអុីរ៉ង់ លោក Masoud Pezeshkian រួមទាំងប្រធានសន្តិសុខជាតិ និងជាប្រធានបុគ្គលិកទូទៅរបស់អុីរ៉ង់ផងដែរ។
រុស្ស៊ីបានបណ្តុះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអុីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមជាមួយអ៊ុយក្រែន ហើយបាននិយាយថាខ្លួនកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយជាមួយប្រទេសនេះ។
ទាំងរុស្ស៊ី និងអ៊ីរ៉ង់បានថ្កោលទោសការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ និងព្រមានពីផលវិបាកធ្ងន់ធ្ងរនៃសកម្មភាពបែបនេះ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print