នារីម្នាក់មានវិបត្ដិរឿងស្នេហាប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មានវិបត្តិរឿង ស្នេហាបែកបាក់ បានដើរឡើងទៅលើស្ពានជ្រោយចង្វាប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹក តែត្រូវបានអ្នកដំណើរតាមផ្លូវ ឃើញទានើជួយចាប់ឃាត់ ទាន់ពេលវេលា។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

...

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានារីវ័យក្មេងដែលប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចិនត្រូវបានស្គាត់អត្តសញ្ញាណនោះទេ មានអាយុជាង២០ឆ្នាំ ដោយសារតែខូចចិត្តព្រោះបែកបាក់ស្នេហា ហើយការប៉ុនប៉ងរបស់គាត់មិនបានសម្រេចនោះទេ បន្ទាប់ពីប្រជាពលរដ្ឋចាប់ឃាត់ទាន់ហើយរាយការណ៍ទៅសមត្ថកិច្ចមកនាំយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចទៅអន្តរាគមន៍ នាំយកទៅសំចតនៅគោលដៅប្រចាំការស្ពាន ដើម្បីធ្វើការអប់រំណែនាំផ្តល់កម្លាំង ឲ្យគិតវែងឆ្ងាយ និងទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលយកទៅផ្ទះវិញ ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print