ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។
ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចគ្មានលេខ ផ្លូវលំ ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ខុន្នី ជីនិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ទី២ឈ្មោះ រ៉ន វិចិត្រ ហៅលីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅជាមួយជនសង្ស័ខាងលើ និងទី៣ឈ្មោះ ផល្លី យូលី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន -ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់តូច , -ដែកសំប៉ែតចុងស្រួចសម្រាប់កាច់សោ.កម៉ូតូ១ , -ដែកស្រូចសម្រាប់ឆ្កឹះសោ១ , -ស្លាកលេខម៉ូតូ មានលេខភ្នំពេញ1AI-3372 ចំនួន១ , ៥-ដបសម្រាប់ជក់ថ្នាំញៀន១ , ៦-កាបាំងម៉ូតូចំនួន២ , ៧-ម៉ូតូម៉ាកស៊ូរ៉ូស ពណ៌ក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់ ។
ដោយ៖ ជីម ភារ៉ាដង្កោ