ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ គូព្រេងមិនព្រាត់ !
ខ្ញុំរៀបការពីអាយុ២៤ឆ្នាំឯភរិយា
ខ្ញុំអាយុ២២ឆ្នាំ។ គិតមកដល់ពេល
នេះខ្ញុំអាយុ៧៣ឆ្នាំឯភរិយាខ្ញុំក៏៧១ឆ្នាំដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ រៀងរាល់ការជួបជុំកូនៗតែងតែសុំឲ្យឪពុកម្តាយថតរូបនិងសុំឲ្យពុកម៉ែថើបគ្នាដើម្បីពួកគេនាំគ្នាសើចលេង។
សម្តេចតេជោ មានប្រសាសន៍ថា ៖ កូនដែលសកម្មក្នុងរឿងរៀបចំបែបនេះគឺនាងពៅដោយមានការគាំទ្រពីបងប្រុសដែលជា
នាយករដ្ឋមន្ត្រីនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ មិនមានបញ្ហាទេកូនៗនិងចៅៗ ពុកម៉ែនិងយាយតាអាចធ្វើបានព្រោះមានលំបាកអីគ្រាន់តែថើបគ្នានោះ៕