ធ្លាក់បាឡុងនៅអាមេរិកស្លាប់​១៦នាក់

ចែករំលែក៖

បាឡុងហោះមួយនៅអាមេរិកបានឆាប់ឆេះកាលពីថ្ងៃទី៣០ ខែកក្កដា ក្នុងរដ្ឋតិចសាសអាមេរិក បណ្តាលឲ្យមនុស្ស១៦នាក់ជិះនៅលើបាឡុងនោះស្លាប់ទាំងអស់ ។ ហេតុការខាងលើបានក្លាយទៅជាសោកនាដកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកសម្រាប់អ្នកកម្សាន្តនៅលើបាឡុងហោះ។

...

ប៉ូលិសស្រុក Caldwell បានឲ្យដឹងថា មនុស្ស១៦នាក់ជិះនៅលើបាឡុងនោះបានស្លាប់ទាំងអស់។ ក្រុមជួយសង្គ្រោះបន្ទាន់នៅរដ្ឋតិចសាសបានឲ្យដឹងថា កន្លែងដឹកអ្នកដំណើរបានឆាប់ឆេះទើបបណ្តាលឲ្យមានហេតុការណ៍អាក្រក់បែបនេះកើតឡើង។

គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍អាមេរិកមិនបានប្រកាសពីមូលហេតុច្បាស់លាស់នោះឡើយ។ នៅពេលនេះក្រុមFBI បានទៅកាន់កន្លែងកើតហេតុដើម្បីបើកការស្រាវជ្រាវបញ្ចាក់ពីមូលហេតុពិតឲ្យបានច្បាស់។

លោកស្រី Margaret Wylie មន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា គាត់បានឃើញហេតុការណ៍ខាងលើបញ្ជាក់ថា បាឡុងនោះដូចជាប៉ះនិងខ្សែភ្លើងទើបបង្កឲ្យមានសម្លេងផ្ទុះយ៉ាងខ្លាំងបង្កឲ្យមានភ្លើងឆេះ។

បាឡុងហោះបានចាប់ផ្តើម ហោះហើរនៅយឺតពីគម្រោង៨នាទីមិនដឹងពីមូលហេតុ។  ជើងហោះហើរនោះមានចម្ងាយ១២គីឡូម៉ែត្រមុនពេលគេមើលឃើញវាឆេះ។ ពេលនេះក្រុមអ្នកស្រាវជ្រាវកំពុងតែពិនិត្យថា ទើអាចបណ្តាញមកពីអាកាសធាតុឬក៏ខុសបច្ចេកទេស។

ប៉ុន្តែអាកាសធាតុនាពេលនោះមានភាពល្អប្រសើរ ចំណុចដែលគេសង្ស័យនោះគឺអាចប៉ះជាមួយខ្សែភ្លើង ។ ការផ្ទុះបាឡុងហោះលើកនេះសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មាននៅអាមេរិក ។ នៅទូទាំងអាមេរិកមានក្រុមហ៊ុនដល់ទៅ១៥០ក្រុមហ៊ុនបម្រើសេវាកម្មបាឡុងហោះ ។

កន្លងមកនៅក្នុងប្រទេសអេហ្ស៊ីប ក៏មានហេតុការណ៍ផ្ទុះបាឡុងហោះសម្លាប់មនុស្ស១៩នាក់ភាគច្រើនជាអ្នកទេសចរអាស៊ី និងអឺរ៉ុប ។ កាលពីមួយឆ្នាំមុននៅក្នុងប្រទសញ៉ូវហ្សឺឡែន ក៏មានហេតុការណ៍ផ្ទុះបាឡុងហោះនោះដែរសម្លាប់មនុស្ស ១១នាក់៕

1 (1)

1 (2)

1 (3)

1 (4)

ប្រែសម្រួល៖ ម៉ែវ សាធី

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print