អាមេរិកបានស្នើហ្វុីលីពីនតផ្ជាប់កិច្ចពិភាក្សាជាមួយចិន

ចែករំលែក៖

ក្រោយពេលដែលចិនបានស្នើអាមេរិកឲ្យជួយតផ្ជាប់កិច្ចពិភាក្សាឡើងវិញរវាងហ្វុីលីពីន និងចិន ជុំវិញសមុទ្រចិនភាគខាងត្បូងនោះពេលនេះអាមេរិកបានជំរុញឲ្យហ្វុីលីពីនចូលចរចាជាមួយចិន ដើម្បីបញ្ចៀសការប្រឈមមុខតានតឹងដាកគ្នា។

...

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មើលឃើញសាលក្រមរបស់តុលាការឡាអេ ថា ជាឱកាសដ៏ប្រពៃសម្រាប់គ្រប់ប្រទេសជាប់ជម្លោះ ផ្តើមដោះស្រាយវិវាទដោយសន្តិវិធី។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ឃែរី ដោយថែមទាំងអះអាងថា អាមេរិកសង្ឃឹមបានចូលរួមក្នុងដំណើរការចរចានោះដើម្បីបង្រួមរង្វង់ដែនទឹកជាប់ជម្លោះផង និងស្តារក្រមប្រតិបត្តិឡើងវិញផង ឬឈានដល់ការកំណត់វិធានដែលអាចទទួលយកដោយគ្រប់ភាគី និងដោយមានទំនុកចិត្ត។

ប្រទេសវៀតណាម ម៉ាឡេស៊ី ព្រុយណេ តែវ៉ាន់ និងហ្វុីលីពីន ឈ្លោះជាមួយចិនទាមទារចំណែកខ្លះគ្រប់គ្រងសមុទ្ទចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិក្រោមដី ប្រេងកាត និងដែលជាផ្លូវទឹកមានចរាចរណ៍ដឹកជញ្ជូនទំហំដល់ទៅ ៤,៥០០លានក្នុងមួយឆ្នាំៗ។ កាលពីថ្ងៃទី១២ ខែកក្កដា តុលាការឡាអេ បានកាត់ក្តីឲ្យចិនចាញ់ តែប៉េកាំងមិនទទួលស្គាល់ និងប្រកាសមិនគោរពតាមទេ។

លោក ចន ឃែរី ដែលបានអញ្ជើញទៅដល់ប្រទេសហ្វុីលីពីក្រោយការបិទបញ្ចប់វេទិកាអាស៊ាន ក៏ត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីហ្វុីលីពីនថ្មី លោក ឌុយទែតេ ដែរ ដើម្បីលើកទឹកចិត្តហ្វុីលីពីនឲ្យប្រកាន់យកជំហរចរចា និងបើកទំព័រថ្មីជាមួយចិន។ ក្រៅអំពីបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានឆ្លៀតលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅហ្វុីលីពីន ដែលមានប្រវត្តិឆ្លងកាត់អំពើហិង្សា ឧក្រិដ្ឋ សម្លាប់មនុស្សដោយគ្មានឆ្លងកាត់តុលាការប្រឆាំងអ្នកកាសែត ឬអ្នកប្រព្រឹត្តខុសផ្សេងៗ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ថ្ងៃលោកឌុយទែតេ ឡើងកាន់តំណែងមក ប៉ូលិសបានសម្លាប់អ្នកជួញដូរគ្រឿងញៀនអស់ជាងពីររយនាក់៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី 

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print