ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​ ៣នាក់​តាមដងផ្លូវ​ និង​ ១៥នាក់ទៀតរបួសធ្ងន់​ស្រាល​ ក្នុងរយៈពេល​មួយថ្ងៃ​

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើង​ចំនួន​ ៩​លើក​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ៣​នាក់​ និង​របួសធ្ងន់​ស្រាល​ ១៥​នាក់​។

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលបាន​កើតឡើង​ចំនួន​ ៩​លើកនេះ​ រួមមាន​៖​ (​យប់​ ៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ (​ស្រី​ ១​នាក់​),​ រង​របួស​សរុប​ ១៥​នាក់​ (​ស្រី​ ៥​នាក់​),​ រង​របួសធ្ងន់​ ៨​នាក់​ (​ស្រី​ ២​នាក់​)​ រង​របួសស្រាល​ ៧​នាក់​ (​ស្រី​ ៣​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ១១​នាក់​ (​យប់​ ៤​នាក់​)​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ៥​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ៦​នាក់​,​ ស្រាល​ ២​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ២​លើក​ (​ស្លាប់​ ២​នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ០​នាក់​),​ ប្រជែង​ ១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ២​នាក់​)​ និង​ បត់​គ្រោះថ្នាក់​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ៣​នាក់​)​។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យបងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print