កីឡាករសំខាន់២រូបរបស់ក្លិប Sevilla ម្ចាស់ជើងឯក Europa League បីសម័យ ជាប់ៗគ្នាបានសម្រេចចិត្តចាកចេញទៅកាន់ក្លិបនៅក្នុងប្រទេសអាល្លឺម៉ង់មួយនិងនៅ ក្នុងប្រទេសអេស្ប៉ាញដូចគ្នាមួយ ។
កីឡាករខ្សែការពារ Coke ដែលជា ប្រធានក្រុមបានចុះហត្ថលេខាលេងឲ្យក្រុម Schalke ក្រោយពេលលេងឲ្យក្រុម Sevilla រយៈពេល៥ឆ្នាំរួចមក។ កីឡាករវ័យ២៩ឆ្នាំនេះជាតួអង្គសំខាន់ក្នុងការជួយក្រុម ឈ្នះជើងឯកEuropa League បីសម័យ ហើយបានស៊ុតបាល់បញ្ចូលទី២គ្រាប់ពេលក្រុម Sevilla ឈ្នះក្រុមហង្សក្រហម Liverpool ៣-១នៅវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន ផងដែរ ។
ចំណែកខ្សែប្រយុទ្ធអន្តរជាតិបារាំង Kevin Gameiro ក៏បានផ្លាស់មកលេងឲ្យ ក្រុម Atletico Madrid នៅក្នុងក្របខ័ណ្ឌ អេស្ប៉ាញ La ligaដូចគ្នាក្នុងតម្លៃខ្លួន២៨លានផោន។
កីឡាករវ័យ២៩ឆ្នាំនេះបានចុះហត្ថ លេខាលេងឲ្យ Atletico Madrid រយៈ ពេល៤ឆ្នាំ ដោយស៊ុតបាល់បញ្ចូលទីបាន២៩គ្រាប់កាលពីរដូវកាលចាស់តែមិនជាប់ជម្រើសជាតិបារាំងឡើយនៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦ ៕
ដោយ៖ ដេវីត