អ្នកចាំទីDarren Randolphបន្តកុងត្រាថ្មីលេងឲ្យក្រុមញញួរធំ West Ham ៤ឆ្នាំទៀត

ចែករំលែក៖

អ្នកចាំទី Darren Randolph បានសម្រេចចិត្តបន្តកុងត្រាលេងឲ្យក្រុមញញួរធំ West Ham នៅក្របខ័ណ្ឌអង់គ្លេស Premier League រយៈពេល៤ឆ្នាំទៀត ។

...

កីឡាករវ័យ២៩ឆ្នាំនេះបានផ្លាស់ចេញពីក្រុម Birmingham City មកកាន់ក្រុម West Ham កាលពីឆ្នាំមុន ហើយពេញចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍខ្លួននៅក្នុងក្រុមញញួរធំ ដោយបានជាប់ជាជម្រើសជាតិក្រុមអៀរឡង់នៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦ផងដែរ។

Randolphបាននិយាយនៅក្នុងគេហ ទំព័របស់ក្លិប West Hamថា “ខ្ញុំទទួលបាន លទ្ធផលល្អនៅក្នុងរដូវកាលដំបូងរបស់ខ្ញុំ។ នេះគឺជាផលវិជ្ជមានដែលបានកើតឡើង ចំពោះខ្ញុំនៅក្នុងក្រុម West Ham និង ជម្រើសជាតិអៀរឡង់។ អ្វីៗបានល្អប្រសើរជាងការរំពឹងទុករបស់ខ្ញុំចាប់តាំងពីចាប់ អាជីពនៅក្នុងក្រុម West Ham។ ខ្ញុំបាន លេងច្រើនពិសេសគឺបទពិសោធន៏នៅវគ្គ១៦ក្រុមចុងក្រោយនៃយូរ៉ូឆ្នាំ២០១៦។ ចុះកិច្ចសន្យាថ្មីមានន័យថាខ្ញុំបានលេងនៅទីនេះរយៈពេលយូរទៀតអ្វីដែលសំខាន់ជាងនេះគឺ ផ្លាស់ទៅលេងនៅកីឡដ្ឋានថ្មីដែលធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់” ៕

13866985_1167113126678480_1302064351_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print