ឧត្តមសេនីយ៍ឯក ចេវ ហាក់៖ ការផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺជារឿងសំខាន់ណាស់ដែលអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់ចុះមកនូវកម្រិតទាបបំផុត

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានថ្លែង​បញ្ជាក់ថា ការផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងកាន់តែច្បាស់ក្នុងការធ្វើដំណើរ និងការប្រើប្រាស់ដងផ្លូវ ការគោរពសិទ្ធិគ្នាក្នុងពេលធ្វើដំណើរ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនអំឡុងពេលបើកបរ ដែលទាំងអស់នេះនឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់ចុះមកនូវកម្រិតទាបបំផុត។

ការថ្លែងបែបនេះ​របស់លោក​អគ្គស្នងការ​រងរូបនេះ​ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ស្ថិតនៅរោងចក្រ LE GROW (CAMBODIA) CO., LTD ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

...

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម លោកអនុប្រធានក្រុមការងារ តំណាងបេឡាជាតិសនិ្តសុខសង្គម លោកឧត្តមសេនីយ៍ទោ និងអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងមានអ្នកចូលរួមសរុបចំនួន៦០០ នាក់ ក្នុងនោះមានអ្នកបើកបររថយន្តដឹកកម្មករចំនួន២០០នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print