នគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់សហការជាមួយកម្លាំងអធិការស្រុកសាលាក្រៅឃាត់ខ្លួនជនសង្ស័យ០២ ករណីហិង្សាតាមពាក្យបណ្ដឹង

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមប្រភពពីសមត្ថកិច្ចជំនាញប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឲ្យដឹងថា

កាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២៤ កម្លាំងជំនាញប៉ុស្តិ៍មូលដ្ឋានឃុំស្ទឹងកាច់ បានសហការជាមួ
តកម្លាំងអធិការដ្ឋានស្រុកសាលាក្រៅ បានបង្ក្រាបករណីក្មេងទំនើងបង្កអំពើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយ
ចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ តាមពាក្យ
បណ្ដឹងរបស់ជនរងគ្រោះ , ករណីនេះស្ថិត
នៅចំណុចបន្ទប់ជួលដីថ្មី ផ្លូវទី៣ ក្នុងភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កងកម្លាំងក៏ស្រាវជ្រាវឃាត់
ខ្លួនជនសង្ស័យ ចំនួន០២នាក់៖
ទី១. ឈ្មោះ ម៉េង ភក្ដី ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទី២. ឈ្មោះ អែម រតនា ភេទប្រុសអាយុ ១៤ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់
បណ្ដឹងឈ្មោះ ហួរ លី ភេទប្រុសអាយុ១៩
ឆ្នាំនៅភូមិផ្សារព្រំខាងជើងឲ្យដឹងថា៖ កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ខ្ញុំនិងមិត្តភក្តិបាននាំគ្នាអង្គុយលេងមុខបន្ទប់ស្រាប់តែជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿង កាន់កាំបិតពីរដើម ចុះមករកកាប់ទៅលើកជនរងគ្រោះ តែជនរងគ្រោះបាននាំគ្នារត់ចូលទៅក្នុងបន្ទប់ដេក រួចចាក់សោរបន្ទប់។ ជនសង្ស័យដេញកាប់ទៅលើរូបខ្ញុំនិងមិត្តភក្តិខ្ញុំមិនបាន ក៏នាំគ្នាកាប់ម៉ូតូរបស់ខ្ញុំ បណ្ដាលឲ្យខូចខាត រួចជនបង្កក៏នាំគ្នាជិះម៉ូតូចេញបាត់ទៅ។

ក្រោយពីភ្លាម់ៗខ្ញុំបាទ ឈ្មោះ ហួរ លី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ទៅដាក់ពាក្យនៅប៉ុស្ថិមូលដ្ឋា
នាឃុំស្ទឹងកាច់ ក៏ចុះស្រាវជ្រាវជាមួយកម្លាំ
ងអធិការស្រុកសាលាក្រៅ បានឃាត់ខ្លួន
ជនបង្កចំនួន០២នាក់ខាងលើ។

...

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានប្រមូលវត្ថុតាងដែលជនសង្ស័យបង្ករួម
មាន៖ កាំបិតខ្វែវ ០១ដើម, ដាវ ០១ដើម
, ដុំថ្ម ០២ដុំ និងម៉ូតូ ០១គ្រឿង។ ជំនាញកំពុងអនុវត្តបន្តតាមនីតិវិធី៕ ដោយ៖ ស
សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print