ភ្នំពេញ: សមត្ថកិច្ចខណ្ឌកំបូលបានធ្វេីការឃាត់ខ្លួនបុរសម្នាក់និងស្ត្រីម្នាក់យកទៅសួរនាំនិងចាត់ការតាមនីតិវិធី ពាក់ព័ន្ធការលួចបេីកល្បែងស៉ីសងដោយខុសច្បាប់(ឆ្នោតឡូតូ)។
សមត្ថកិច្ចបានបន្តថា ការឃាត់ខ្លួនមនុស្សប្រុសស្រីខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះហួន ឌីម៉ូវ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ញៀន)។ ទី២.ឈ្មោះ ម៉ម សោភា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកសម្ភារៈ ៖កុំព្យូទ័រ មួយ ដុំwifi មួយ ដុំម៉ាស៉ីនឆ្នោតឡូតូមួយ និងម៉ូនីទ័រតូច ធំ។
កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងម៉ឹងមាត់រាល់ល្បែងស៉ីសងគ្រប់ប្រភេទត្រូវបង្ក្រាប ទាំងអស់ ដេីម្បីធានានូវសុខវត្តិភាព និងលប់បំបាត់ អំពេីហិង្សាក្នុងគ្រួសារ ចោរលួច ឆក់ប្លន់ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងពាក់ព័ន្ធ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ សុខាសែនជ័យ