នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីពិធីប្រកាសលោក ប៉ែន កុសល្យ ជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួម គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា គណៈអអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ នាយបុស្តិ៍រដ្ឋបាល សរុបចំនួន ៣០០នាក់។

លោកឧត្តមសេនីយ៍ទោ ចិន នី បានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ សម្រេចបានកន្លងមកក្នុងការធ្វើសកម្មភាពក្នុងការបម្រើជូនអតីតយុទ្ធជនដូចជា ការដោះស្រាយការលំបាក ការរៀបចំភូមិសន្តិភាពអតីតយុទ្ធជន ការបើកប្រាក់បេឡាមរណសង្រ្គោះ ការសាងសង់ផ្ទះ និងការចុះសាកសួរសុខទុក្ខ។

លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចអធិបតី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកទុកចិត្តតែងតាំងជាប្រធានកិត្តិយស ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្ត ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងប្រជាជន ហើយ លោកប្រធានកិត្តិយស បានប្តេជ្ញា ជម្រុញ ផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

អញ្ជើញមានប្រសាសន៍សំណេះសំណាល លោកអគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ សម្តេចតេជោ ប្រធានសមាគម និងសម្តេចអធិបតី អនុប្រធានទី១ រួមនឹងថ្លែងអំណរគុណចំពោះមន្រ្តីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានប្រឹងប្រែងបម្រើបងប្អូនអតីតយុទ្ធជន។

បន្ទាប់មក លោកកិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំសម្រេចបាន ជាពិសេស បានខិតខំ រៀបចំដីធ្លី សាងសង់ផ្ទះជូនអតីតយុទ្ធជនបាន ចំនួន ១៨៥ ខ្នង ការឈូសឆាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមខេត្ត និងការបើកប្រាក់បេឡាមរណសង្រ្គោះជូនគ្រួសារអតីតយុទ្ធជនបានទាន់ពេលវេលា។

...

ជាមួយគ្នានេះ លោកកិត្តិសង្គហបណ្ឌិត បានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗជូនសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ស្រុក និងសាខាឃុំ ដោយត្រូវបន្តពិនិត្យឱ្យបានហ្មត់ចត់ត្រឹមត្រូវចំពោះបងប្អូនអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដី ផ្ទះ និងអតីតយុទ្ធជនដែលបានទទួលដី និងផ្ទះនៅលើដីសម្បទានសង្គមកិច្ច ត្រូវជម្រុញឱ្យពួកគាត់ទៅរស់នៅ និងបង្ករបង្កើនផល បន្តរៀបចំដីធ្លីសម្រាប់បង្ករបង្កើនផល រៀបចំប្លង់មេអភិវឌ្ឍន៍ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ជម្រុញឱ្យសម្ព័ន្ធមេត្រីភាពចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច បន្តខិតខំដោះស្រាយការលំបាក និងខ្វះខាតចំពោះអតីតយុទ្ធជន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print