ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្ម ទណ្ឌលេខៈ៤៣៤ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមាន ជនជាប់ពាក់ព័ន្ឋចំនួន ៥នាក់ មានខ្លួនចំនួន៤នាក់ (អនីតិជន១នាក់) និងរត់គេចខ្លួនចំនួន១នាក់ ត្រូវបាន តំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងពីបទៈ សមគំនិតក្នុងអំពើកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃ ផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ តាមមាត្រា ២៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទចំនួន៤នាក់ដែលមានខ្លួនដូចខាងលើ នៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ១៩២១ប.ឃខ/២៤, លេខៈ១៩២៣ប.ឃខ/ ២៤,លេខ១៩២៥ប.ឃខ/២៤ និងលេខៈ១៩២៧ប.ឃខ/២៤ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង។
ដោយឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន១នាក់ទៀត ចៅក្រមស៊ើបសួរនឹង ស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត៕ដោយ៖តារា