ក្មេងប្រុស២នាក់ដែលគ្រូចាប់បានជក់បារីអគ្គីសនី ហើយមិនហ៊ានចូលផ្ទះខ្លាចឪពុកម្តាយស្តីបន្ទោសពេលនេះរកឃើញវិញហើយ​

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុក្រោម១០ឆ្នាំ២នាក់ជាសិស្សានុសិស្សសាលាបឋមសិក្សាឫស្សីកែវ ដែលបាត់ខ្លួនមិនឃើញត្រឡប់ទៅផ្ទះ បន្ទាប់ពីជក់បារីអគ្គីសនីក្នុងសាលា ហើយត្រូវបានគ្រូនាយកសាលាចាប់បាន ហើយរាយការណ៍ទៅឪពុកម្តាយ ជាហេតុធ្វើឲ្យក្មេងទាំង២នាក់នោះមិនហ៊ានចូលផ្ទះព្រោះខ្លាចឪពុម្តាយស្តីបន្ទោស ឬ វាយ ពួកគេ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ឪពុកម្តាយបានរកពួកគេឃើញនៅផ្លូវ អូតែលសុខា ជ្រោយចង្វារ ។

សឹក្សានុសិស្សទាំង២នាក់មានឈ្មោះ ១- ឈ្មោះ ស .ស.ក.ដភេទប្រុស អាយុ ៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០២ ផ្លូវបេតុង ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

២- ឈ្មោះ វ.ត.ច.ន.ទ ភេទប្រុស អាយុ ១០ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៥០ ភូមិមិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ៣០នាទី សាលាបឋមសិក្សាឬសីកែវបានប្រកាសបាត់ខ្លួនក្មេងប្រុស២នាក់ បន្ទាប់ពីនាយកសាលា ចាប់បានសិក្សានុសិស្ស២នាក់ដែលសង្ងំជក់បារី អេឡិចត្រូនិក នៅក្នុងសាលា ទាំងដែលវ័យរបស់ពួកគេទើបតែ ៧ ៨ឆ្នាំតែប៉ុណ្ណោះ បន្ទាប់ចាប់ពួកគេយកមកការិយាល័យសិស្សាដើម្បីអប់រំណែនាំរួចលោកគ្រូនាយកក៏បានរាយកាណ៍ ទៅអាណាព្យាបាលរបស់ពួកគេ ឲ្យបានដឹងរឿងអំពីកូនៗរបស់ពួកគាត់ ដើម្បីអប់រំណែនាំ។

បន្ទាប់ពីរឿងរ៉ាវនេះបានកើតឡើង ធ្វើឲ្យក្មេងប្រុស២នាក់នោះ ភ័យមិនហ៊ានចូលផ្ទះពេញមួយយប់ ធ្វើឲ្យឪពុកម្តាយរបស់ពួកគេ តាមស្វែងរកកូន ឈប់ទីកន្លែង និង វត្តអារាម នៅតែមិនឃើញ ទើបឪពុកម្តាយរបស់ពួកគេ សុំឲ្យសារព័ត៌មានជួយផ្សាយជាសារធារណៈឲ្យមហាជនបានដឹង និងជួយផ្តល់ព័ត៌មានមកកាន់ពួកគាត់បើបានឃើញកូនរបស់ពួកគាត់ ដោយពួកគាត់លើកឡើងថា សុំតែកូនត្រឡប់មកផ្ទះវិញមក ប៉ាម៉ាកមិនស្តីបន្ទោសកូនទេ ត្រឡប់មកផ្ទះវិញមកកូនមកញ៉ាំបាយ មកលេបថ្នាំព្រោះកូនមានជំងឺប្រចាំកាយ ឪពុកម្តាយរៀបរាប់ភ័យព្រួយខ្លាចកូនមានបញ្ហាដល់អាយុជីវិតស្របពេលកូនកំពុងបាត់ខ្លួន។

លុះព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៤ ក្មេងទាំង២នាក់ត្រូវបានរកឃើញវិញ នៅស្ពានជ្រោយចង្វារ 28 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយអ្នកលក់ដូរតាមផ្លូវបានឃើញ និងឃាត់ក្មេងនោះទុករួចទំនាក់ទំនងទៅអាណាព្យាបាលរបស់ពួកគេ ក្នុងរយៈពេលក្មេងទាំង២នាក់នេះបាត់មួយយប់គឺពួកគេទៅសម្រាកនៅតាមមាត់ទន្លេត្រើយម្ខាង៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print