នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមុខសញ្ញាឆក់​ លួចយ៉ាងសកម្ម

ចែករំលែក៖

ខេត្តតាកែវ៖​ អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២៤នេះថា​ ជនសង្ស័យចំនួន៣នាក់ជាមុខសញ្ញាចាស់​ លួច​ ឆក់​ យ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគារទៀតផងត្រូវបានកម្លាំងជំនាញ់ស្រាវជ្រាវឃាត់បាននាំយកទៅចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានបន្តថា​ កាលពីថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ដែលជាមុខសញ្ញា លួច និងឆក់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវីធីច្បាប់។

...

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២សីហានេះថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១/.ឈ្មោះ ម៉េង លាងភើម ហៅភើម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស)។ ២/.ឈ្មោះ វ៉េង ដេវីត ហៅវីត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងឆក់កាបូបយ៉ាងសកម្មក្នុងមូលដ្ឋាន)។ ៣/.ឈ្មោះ វឿន សុជាតិ ហៅជី ភេទប្រុស ២០អាយុ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួច និងកាបូបយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស)។បើតាមរបាយការណ៍ក្រុមជនសង្ស័យទាំងនេះច្រើនធ្វើសកម្មភាព លួច ឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តស្រុកបាទី ជាពិសេសស្ថិតក្នុងភូមិ ចក-ពូនភ្នំ និងស្មៅខ្ញី ឃុំត្រពាំសាប។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print