កម្លាំងចម្រុះខេត្តក្រចេះចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិតនេសាទ ដែលជារដូវត្រីពងកូន

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រោយពីទទួលបានព័ត៌មានថាមានអ្នក ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅព្រឹក ថ្ងៃចន្ទ ០៨កើត ខែស្រាពណ៏ ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះសហការជាមួយកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅចំណុចបឹងរំលាច ស្រុកចិត្តបុរីខេត្តក្រចេះ។

មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោកម៉ុក ពន្លក នាយខណ្ឌរដ្ធបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី បានចុះត្រួតពិនិត្យនិងបង្ក្រាបបទ ល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយស្ថិតក្នុង ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច សង្កាត់អូរឫស្សី ក្រុងក្រចេះ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ដូចជា

-បានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងចំនួន៣៨ខ្សែ ប្រវែង១៩០០ ម៉ែត្រ។

-លូស្បៃមុងចំនួន៤១មាត់លូ

-បង្គោលចម្រឹងប្ញស្សីចំនួន៥២០ដើម

ជាមួយនោះក៏បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។

លោកម៉ុក ពន្លកនាយខណ្ឌរដ្ធបាលជលផលក្រចេះបានសំនូមពរដល់បងប្អូនប្រជានេសាទ សូមចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងអស់គ្នា ជាពិសេសនៅរដូវបិទនេសាទ ដោយបញ្ឈប់ ការប្រើប្រាស់ឧបករណ៍ដែលនាំឲ្យអន្តរាយដល់មច្ឆជាតិដើម្បីភាពសំបូរសប្បាយឡើងវិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print