នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជាតិថៃម្នាក់ជាមួយនឹងថ្នាំញៀនទម្ងន់៣គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានភ្លាមៗជាមួយនឹងវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទឹកកក ទម្ងន់៣គីឡូក្រាម។

...

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ អាយុ៥២ឆ្នាំ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។ មុនដល់ឈានការឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនភ្លាមៗក្នុងបទល្មើសជាក់ស្តែងជាមួយនឹងថ្នាំញៀន៣គីឡូក្រាមនោះ៕

ice (1)

ice (2)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print