ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្ខពួកចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានធ្វើការល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យចំនួន០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ។ បន្ទាប់ធ្វើសកម្មភាពរួចកម្លាំងល្បាតបានអន្តរាគមន៍បង្ក្រាបជនសង្ស័យចំនួន០៣នាក់ ភ្លាមៗ រួមនិងមធ្យោបាយធ្វើសកម្មភាពម៉ូតូ ០២គ្រឿង ដោយឡែកជនសង្ស័យដែលជាបក្សពួកចំនួន ០២នាក់ទៀត បានជិះគេចខ្លួនបាត់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់វិធានការជំនាញសួរយកចម្លើយ ដើម្បីបន្តតាមច្បាមយកបក្សពួកដែលបានរត់គេចខ្លួន រហូតដល់វេលាម៉ោង ១៩:៣០នាទី ថ្ងៃដ៏ដែល កម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចបន្ទប់ជួល ក្រោយស្ថានិយ៍ទូរទស្សន៍ CTN សង្កាត់គីឡូម៉ែត្រលេខ៦។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print