ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ក្រុមឧទ្ទាមក្រៅច្បាប់ចង់បានស្របច្បាប់ = តែការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មិនគិតពីការស្របច្បាប់ឬមិនស្របទេ?
២- ការឡាំប៉ា តវ៉ាជាចរិតធម្មជាតិរបស់អ្នកចាញ់ឆ្នោត = ឯការចាត់វិធានការណ៍បង្ក្រាបគឺជាចរិតធម្មជាតិរបស់អ្នកឈ្នះឆ្នោតតាមឆន្ទៈប្រជាជន?
៣- ចង់បានដំណោះស្រាយត្រូវគោរពឆន្ទៈប្រជាជន = ការធ្វើបាតុកម្មប្រឆាំងដោយរំលោភលទ្ធិប្រជាធិបតេយ្យមិនមែនជាមធ្យោបាយរកដំណោះស្រាយទេ?
៤- ក្រុមឧទ្ទាមក្រៅច្បាប់មានសិទ្ធិញុះញង់ឲ្យប្រឆាំងផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ = រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ក៏មានសិទ្ធិការពារគម្រោងអភិវឌ្ឍន៍ប្រទេសជាតិដែរ?
៥- ខ្មែរកម្ពុជាក្រោមមានអ្នកស្នេហាជាតិជាច្រើនដូចជាលោកតា ហែម ចៀវ លោកតា សឺន គុយ ព្រះសង្ឃពុទ្ធសាសនាមួយចំនួន = ទន្ទឹមនេះក៏មានជនក្បត់ជាតិមួយចំនួនដែរដូចជាអៀង សារី សុន សេន ស៊ឺង ង៉ុកថាញ់ ជាដើម?
៦- ក្រុមឧទ្ទាមក្រៅមិនមើលរបបខ្មែរក្រហមទេ ខ្មែរ១នាក់អាចវ៉ៃយួន៣០នាក់ = ដោយសារអួតពេកវៀតណាមចូលវ៉ៃតែមួយព្រឹបខ្មែរក្រហមរត់ដល់ព្រំដែនថៃ?
៧- ក្រុមឧទ្ទាមក្រៅច្បាប់រត់ដល់ស្រុកបារាំងហើយនៅញុះញង់ឲ្យគេងាប់ថែមទៀត = សុទ្ធតែពួកអាមិនដឹងខ្យល់ ?
៨- អាបណ្ឌិតគោលោតខ្លាចបាត់បង់ទឹកដីបែរជាថ្នាំងថ្នាក់នឹងវៀតណាមធ្វើលិខិតឆ្លងដែនថោកនិងឆាប់ទៅវិញ = នេះជាគោលការណ៍របស់រដ្ឋវៀតណាមទេតើ?
៩- គេមិនខ្លាចជនជាតិវៀតណាមចូលមកមានលិខិតឆ្លងដែនទេ = តែគេប្រយ័ត្នជនជាតិវៀតណាមចូលមកដោយខុសច្បាប់អត់លិខិតឆ្លងដែន ?
១០- កម្ពុជាមានច្បាប់សញ្ជាតិនិងច្បាប់ស្តីពីអន្តោប្រវេសន៍ = នេះជាវិធានការណ៍ស្របច្បាប់ក្នុងការដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់? ៕