ខេត្តសៀមរាប៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៣ រឿង គឺ៖ ទី១. សំណុំរឿងព្រហ្មទណ្ឌលេខ ១១១២ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ទី២. សំណុំរឿងព្រហ្មទណ្ឌលេខ ១១១៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និងទី៣. សំណុំរឿងព្រហ្មទណ្ឌលេខ ១១១៤ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ទាក់ទងនឹងក្រុមក្មេងទំនើងចំនួន ១ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ និងបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ១០នាក់ (ឃាត់ខ្លួន) និងបក្ខពួក (គេចខ្លួន)៖
(ទី១).សំណុំរឿងព្រហ្មទណ្ឌលេខ១១១២ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពីបទ ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដុំថ្មទៅលើតូបលក់ដូរ) និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៤ និងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរលេខ១៦៩៣ អយង ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
(ទី២). សំណុំរឿងព្រហ្មទណ្ឌលេខ១១១៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពីបទ លួចមានស្ថាន ទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៥៧ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ១៦៩៤ អយង ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
(ទី៣). សំណុំរឿងព្រហ្មទណ្ឌលេខ ១១១៤ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិត វាយនឹងដុំថ្ម ខ្សែក្រវ៉ាត់ និងមួកការពារសុវត្ថិភាព) និងបទ ធ្វើ ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២១៨ និងមាត្រា ៤៨៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៦៩៥ អយង ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖តារា