ចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាសាលាដំបូងករណីលួចនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន ដោយអនុវត្តតាមដីកាសាលាដំបូងខេត្តកណ្ដាល ករណីលួច ។ ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ៥០ នាទីស្ថិតនៅ ភូមិ ព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ត្រី ឡុង ភ័ក្ត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ធី គីមហួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ន ភូមិ ថ្កុល ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។.មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។ ជននេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០២៩ ចខ/ឃ .ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ របស់លោក លី ម៉េង ចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ អំពេីលួច កាលអំឡុង ខែ សីហា ឆ្នាំ ២០១៣ នៅចំណុចភូមិ ថ្កុល ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងប៉ុស្តិ៍ត្រើយស្លា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print