រុស្ស៊ីបានសម្លាប់ឧត្តមសេនីយមេទ័ព៤នាក់ និងចាប់ទាហានអ៊ុយក្រែន ២៨០នាក់ក្នុងរយៈពេល ២៤ម៉ោង

ចែករំលែក៖

ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ សមរភូមិរុស្ស៊ី-អ៊ុយក្រែននៅតែសាហាវ កងទ័ពរុស្ស៊ីបានបំផ្លាញរថក្រោះ និងរថពាសដែកចំនួន 27 គ្រឿង ដោយចាប់បានអ្នកទោសសង្គ្រាមចំនួន 280 នាក់។ លើសពីនេះទៀត កាំជ្រួច Iskander បានវាយប្រហារ និងសម្លាប់ឧត្តមសេនីយ៍អ៊ុយក្រែន ៤នាក់។ ទាហានរុស្ស៊ីបានបញ្ឈប់ការឈានទៅមុខរបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk ។

អ្វីដែលគួរឲ្យតក់ស្លុតជាងនេះទៀតនោះគឺការវាយប្រហារ “ទម្លុះ” ជាមួយនឹងកាំជ្រួចមីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រ Iskander (OTRK) លើទីតាំងមួយក្នុងតំបន់ Kharkiv នៃកងទ័ពរុស្ស៊ី ដោយបានសម្លាប់ឧត្តមសេនីយអ៊ុយក្រែនបួននាក់; ក្នុងនោះមាននាយរងសេនាធិការទូទៅ៣រូបនៃកងទ័ពអ៊ុយក្រែន។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាការវាយលុករបស់អ៊ុយក្រែនចូលទឹកដីរុស្ស៉ី បានបង្កើតជាស្ថានការណ៍ដ៏លំបាកមួយសម្រាប់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈក្រុមមន្ត្រីអាមេរិកកំពុងរក្សាទំនាក់ទំនងជាប្រចាំជាមួយអ៊ុយក្រែនជុំវិញការវាយលុកនេះ។
កងទ័ពអ៊ុយក្រែនប្រហែលជា ១០០០នាក់ អមជាមួយរថក្រោះ និងរថពាសដែកបានវាយសម្រុកឆ្លងដែនចូលក្នុងតំបន់ Kursk កាលពីថ្ងៃទី៦ ខែសីហា។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា គោលបំណងវាយលុកចូលតំបន់ Kursk របស់ទីក្រុងកៀវ ទំនងជាចង់បង្ខំឱ្យរុស្ស៉ីដកកងទ័ពចេញអ៊ុយក្រែន ដើម្បីទៅការពារទឹកដីរុស្ស៉ីប្រឆាំងនឹងការវាយលុកឆ្លងដែន។ ជុំវិញការវាយចូល ទឹកដីរុស្ស៉ីរបស់អ៊ុយក្រែនផងដែរ នៅពេលត្រូវបានសាកសួរពីក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង New Orleans កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា លោក បៃដិន និយាយថាលោកទទួលបាន ព័ត៌មានជារៀងរាល់ ៤ទៅ៥ម៉ោងម្ដង ក្នុងរយៈពេល៦ ទៅ៨ថ្ងៃចុងក្រោយនេះស្ដីពីការវាយលុករបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី៕

...

រូបថត​: kienthuc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print