អាជ្ញាធរខណ្ឌសែនសុខចុះបង្រ្កាបល្បែងសុីសងឡូតូខុសច្បាប់មួយកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការខណ្ឌសែនសុខ បានចុះឆ្មក់បង្រ្កាបល្បែងសុីសង ឡូតូ ( អនឡាញ ) ខុសច្បាប់មួយកន្លែង ដកហូតបានសម្ភារៈមួយចំនួន ។

ការចុះបង្រ្កាបនេះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា ចំណុចផ្ទះគ្មានលេខខាងលើ បានបង្កប់ល្បែងសុីសង ឡូតូ ខុសច្បាប់ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានដាក់បទបញ្ជារអោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ រួមជាមួយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ (អនឡាញ) លួចលាក់បេីកខុសច្បាប់មួយកន្លែងភ្លាមៗផងដែរ ។

ក្នុងវង្វង់ប្រតិបត្តិការខាងលើនេះ ក្រោយធ្វើត្រួតពិនិត្យរួចរាល់ ជាលទ្ធផលគណៈបញ្ជារការខណ្ឌសែនសុខ បានដកហូតសម្ភារមួយចំនួន រួមមាន៖ កុំព្យូរទ័រ ចំនួន ០១គ្រឿង , ព្រីភ្លើង ចំនួន០១ដុំ , តុ ចំនួន ១ ។

...

បច្ចុប្បន្ន វត្ថុតាងដែលបានដកហូតបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print