សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងមានការព្រួយបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ដូចគ្នា ប៉ុន្ដែសូមធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់សន្ដិសុខជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ករណីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA បានបង្កជាក្តីកង្វល់សម្រាប់ប្រជាជនទាំងអស់គ្នា មិនថាអ្នកគាំទ្រ ឬមិនគាំទ្រនោះទេ ដែលបានព្រួយបារម្ភពីការបាត់បង់ទឹកដី និងអធិបតេយ្យដូចគ្នា រួមទាំងរូបសម្តេចផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលព្រួយបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម DTA ត្រូវប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀមណាម គឺមានតែរាជរដ្ឋាភិបាល ខិតខំធ្វើការអភិវឌ្ឍតំបន់ខេត្តទាំង៤ នោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា ៖ មហិច្ឆិតារបស់រាជរដ្ឋាភិបាលចង់បានធំបំផុត គឺភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយតាមមូលដ្ឋាននានាមិនឲ្យមានបទល្មើសផ្សេងៗ ដូចជាបញ្ហា ក្មេងទំនើង គ្មានការបង្ហោះម៉ូតូ គ្មានដាវសាំម៉ារៃ គ្មានអំពើហិង្សាផ្សេងៗ ជាពិសេសនោះគឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាចារ្យទាំងអស់ដែលបានចងក្រងក្បួនច្បាប់ ព្រះពុទ្ធសាសនាជាច្រើន ដើម្បីទុកឱ្យពលរដ្ឋបានរៀនសូត្របន្ត។ សម្ដេចបានលើកទឹកចិត្តដល់អាចារ្យទាំងអស់ ចូលរួមចងក្រងឱ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print