នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ ឃាត់ខ្លួនក្មេងទំនើង ២៤នាក់ ម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំង​សមត្ថកិច្ច​នៅទូទាំងប្រទេស​កម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើង ២៤នាក់ កាលពីម្សិលមិញនេះ​យកមក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ក្នុងចំណោមក្មេងទំនើងទាំង ២៤នាក់នោះ មាននៅភ្នំពេញ ១៥នាក់ ព្រះសីហនុ ៥នាក់ និងកោះកុង ៤នាក់។​ ក្នុងនោះរួមមាន​៖​ ខេត្តព្រះវិហារ ៨នាក់ ,ព្រៃវែង ៣នាក់ ,ស្វាយរៀង ២នាក់ ,កណ្តាល ១នាក់ ,តាកែវ ១នាក់ និងខេត្តពោធិ៍សាត់ ១នាក់។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែង​បន្ថែមថា​ កម្លាំងជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ១២៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៤ ខែសីហា​ម្សិលមិញនេះ​។ ក្នុងចំណោមជនសង្ស័យទាំង​ ១២៤នាក់នោះ មាន ១២២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ៥៥ករណី​ និងជនសង្ស័យ​ ០២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ០៣ករណី។

...

បន្ថែមពីនេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មេីសៗ​ ដូចជាករណីក្មេងទំនើង​ ជាពិសេស​គ្រឿងញៀន​ និងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print