តំណាង​អគ្គស្នងការ​នគរបាល​ជាតិ​ ស្នើ​ដល់​ភាគី​អង់គ្លេស​ ឱ្យជួយចែករំលែកបណ្តុះបណ្តាល​ទាក់ទង​នឹង​បទល្មើស​ការ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​ ដើម្បី​ជា​ការ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្ក្រាប​បទល្មើស​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ អ៊ី​ សុខ​ឃី​ និង​លោកឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​លោកនាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អនុញ្ញាត​ឱ្យលោក​ ភី​ធើ​រ​ វេ​ ណ​ន​ នាយ​នគរបាល​ជាន់ខ្ពស់​ ទទួល​ការងារ​ទំនាក់ទំនង​អន្តរជាតិ​ នៃ​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ ទទួល​បន្ទុក​ប្រទេស​កម្ពុជា​ ចប់​អាណត្តិ​​ ចូល​ជួប​សម្ដែង​ការ​គួរសម​ ជំរាបលា​ និង​ឧទ្ទេសនាម​ លោក​ រ៉​ប​បឺត​ ហល​ណេ​ស​ នាយ​នគរបាល​ជាន់ខ្ពស់​ទទួល​ការងារ​ទំនាក់ទំនង​អន្តរជាតិ​ នៃ​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ ទទួល​បន្ទុក​ប្រទេស​កម្ពុជា​ កាន់តំណែងង​ថ្មី​​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ប្រតិភូ​អគ្គស្នងការ​នគរបាល​ជាតិ​ ភាគី​នគរបាល​អង់គ្លេស​ លោក​ ភី​ធើ​រ​ វេ​ ណ​ន​ នាយ​នគរបាល​ជាន់ខ្ពស់​ ទទួល​ការងារ​ទំនាក់ទំនង​ អន្តរជាតិ​ នៃ​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ ទទួល​បន្ទុក​ប្រទេស​កម្ពុជា​ ​ចប់​អាណត្តិ​​ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​កិច្ច​សហប្រតិបត្តិការ​ និង​សូម​ថ្លែងអំណរគុណ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ ដែល​មាន​នាយកដ្ឋាន​-​អង្គភាព​ជំនាញ​ ជា​ពិសេស​អង្គភាព​នគរបាល​អន្តរជាតិ​ ដែល​តែងតែ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ សម្របសម្រួល​ ភ្ជាប់​ទំនាក់ទំនង​ជូន​តំណាង​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​នាយកដ្ឋាន​-​អង្គភាព​ជំនាញ​ ចំណុះ​ឲ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សម្រេច​បាន​នូវ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​។​

​ជា​ការ​ឆ្លើយ​តប​ លោកឧត្តមសេនីយ៍ឯក​ អ៊ី​ សុខ​ឃី​ និង​លោកឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ ក្នុង​នាម​ លោកអគ្គស្នងការ​នគរបាល​ជាតិ​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​កន្លង​មករ​វាង​នគរបាល​ជាតិ​កម្ពុជា​ និង​នគរបាល​អង់គ្លេស​។​ លោកក៏​បាន​បាន​កោតសរសើរ​ និង​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ និង​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ជួយ​ជ្រោមជ្រែង​ទៅ​លើ​មធ្យោបាយ​ឧបករណ៍​ សម្ភារៈ​ បច្ចេកទេស​ និង​ការ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព​មន្ត្រី​ ផ្ដោត​ទៅ​លើ​មុខ​ជំនាញ​សំខាន់ៗ​ ដែល​បម្រើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​បច្ចុប្បន្ន​។​

​លោកឧត្តមសេនីយ៍ឯក​ អ៊ី​ សុខ​ឃី​ អគ្គស្នងការ​រង​ ក៏​បាន​ស្នើ​ដល់​ភាគី​អង់គ្លេស​ ឱ្យជួយ​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​បទល្មើស​ការ​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដើម្បី​ជា​ការ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្ក្រាប​បទល្មើស​។​

...

​ជា​ចុងបញ្ចប់​ លោកឧត្តមសេនីយ៍ឯក​ អ៊ី​ សុខ​ឃី​ ក្នុង​នាម​ លោកនាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ សូម​អរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក​ របស់​លោក​ ភី​ធើ​រ​ វេ​ ណ​ន​ នាយ​នគរបាល​ជាន់ខ្ពស់​ទទួល​ការងារ​ទំនាក់ទំនង​ អន្តរជាតិ​ នៃ​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ ទទួល​បន្ទុក​ប្រទេស​កម្ពុជា​ ចប់​អាណត្តិ​ និង​សូម​ជូនពរ​ សម្រាប់​ការ​បំពេញភារកិច្ច​នៅ​កន្លែង​ថ្មី​ ជួប​តែ​សេចក្ដីសុខ​ ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ។​ ហើយ​ក្នុង​នោះ​ក៏​សូម​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ លោក​ រ៉​ប​ប័ត​ ហល​ណេ​ស​ នាយ​នគរបាល​ជាន់ខ្ពស់​ទទួល​ការងារ​ទំនាក់ទំនង​អន្តរជាតិ​ នៃ​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ ទទួល​បន្ទុក​ប្រទេស​កម្ពុជា​ កាន់តំណែង​ថ្មី​ ដែល​មក​បំពេញការងារ​ឲ្យ​ទទួល​បាន​ជោគជ័យ​ បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជាតិ​កម្ពុជា​ និង​ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អង់គ្លេស​ ប្រចាំ​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​ទទួល​បាន​ផ្លែផ្កា​ និង​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print