រដ្ឋាភិបាលយោធាថៃកាលពីថ្ងៃទី០១ ខែសីហា បានប្រកាសថា មានគម្រោងប្តឹងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ស៊ីណាវ៉ាត្រា ពីបទធ្វើឲ្យបាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារពីកម្មវីធីជំនួយតម្លៃស្រូវអង្ករ។
មន្ត្រីទទួលបន្ទុកការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Panadda Diskul បញ្ចាក់ថា គណកម្មធិការឯកទេសទើបតែបានសរុបរបាយការណ៍ស្រាវជ្រាវបង្ហាញឲ្យឃើញថា ថៃបានខាតបង់ប្រាក់ជាង ៨,២ពាន់លានដុល្លារក្នុងកម្មវិធីជំនួយតម្លៃទិញស្រូវរបស់រដ្ឋាភិបាលដឹកនាំដោយលោកស្រី យីងឡាក់ ហើយលោកស្រីត្រូវតែទទួលខុសត្រូវនៅការខាតបង់ខាងលើ។
លោកស្រី យីងឡាក់ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១១ ហើយក្លាយជានាយករដ្ឋមន្ត្រីស្រីតំបូងបង្អស់នៅក្នុងប្រទេសថៃ ។ ប៉ុន្តែលោកស្រីបែជាទទួលរងនៅគំនៀបពីកម្លាំងយោធាដូចជារដ្ឋាភិបាលដទៃទៀត ពិសេសគីរដ្ឋាភិបាលដឹកនាំដោយបងប្រុស ថាក់ស៊ីន ក៏ទទួលរងការធ្វើរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំ២០១៤ ដោយសារតែការសម្រេចរបស់តុលាការ។
បច្ចុប្បន្នលោកស្រីទទួលរងនៅការចោទប្រកាន់ពីបទប្រងើយកន្តើយ ខ្វះការទទួលខុសត្រូវ ហើយត្រូវហាមមិនឲ្យចូលរួមក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។ ប្រសិនបើត្រូវកាត់ទោសនោះលោកស្រី យីងឡាក់ ត្រូវជាប់ពន្ធនាគាយ៉ាងតិច១០ឆ្នាំ។
ថៃបានធ្លាក់ចូលក្នុងវិបត្តិនយោបាយអូសបន្លាយរយៈពេលជាង១០ឆ្នាំកន្លងមក ។ វិបត្តិនេះកើតឡើងពីការប្រឈមមុខដាក់គ្នារវាងក្រុមអាវលឿង និងអាវក្រហម គាំទ្រលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ។
បើទោះបីលោក ថាក់ស៊ីល បានចាកចេញពីនយោបាយជាច្រើនឆ្នាំ ហើយរស់នៅរសាត់អណ្តែតនៅក្រៅប្រទេសក្រោយការធ្វើរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០០៦ ប៉ុន្តែលោកនៅតែជាបុគ្គលមានអត្ថិពលនៅលើឆាកនយោបាយថៃដដែល។ លោក ថាក់ស៊ីន ត្រូវបានគេចោទប្រកាន់ថា ជាមូលហេតុបណ្តាលឲ្យមានការបែកបាក់នយោបាយនៅក្នុងសង្គមថៃរហូតមកទលពេនេះ។ ក្នុងពេលដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវក្រុមអភិជនស្អប់ តែទទួលបានការគាំទ្រ ស្រឡាញ់ពីប្រជាកសិករនៅតាមតំបន់ជនបទ ក្រីក្រ ដោយលោកបានជួយឲ្យអ្នកទាំងនោះមានជីវភាពធូធាជាលំដាប់។
លោក ថាក់ស៊ីន បានកសាងនៅកម្លាំងគាំទ្រលោកនៅគ្រប់ទិសទីធ្វើឲ្យក្រុមអ្នកនយោបាយមកពីត្រកូលអភិជនបរាជ័យជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោត ។ ទាំងនោះហើយជាជាក្រុមអាវលឿងធ្វើបាតុកម្មប្រឆាំងជាបន្តបន្ទាប់រហូតដល់ការធ្វើរដ្ឋប្រហារដោយយោធាទម្លាក់លោកតែម្តង។ ចំណែករដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ក៏ទទួលរងនៅវាសនាដូចជាបងប្រុសអីចឹងដែរ។
កម្មវិធីជំនួយតម្លៃទិញស្រូវអង្កររបស់លោកស្រី យីងឡាក់ គឺជាការសន្យានៅក្នុងការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១១ ទំាងនោះហើយបានជាលោកស្រីទទួលបានការគាំទ្រខ្ពស់ក្លាយជានាយករដ្ឋមន្ត្រី។ ជាមួយនិងកម្មវិធីនោះប្រជាកសិការទទួលបានការលក់ស្រូវរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាតម្លៃទីផ្សាទ្វេដង។ គូប្រជែងរបស់លោកស្រី យីងឡាក់ ចាត់ទុកកម្មវិធីនោះបង្ករឲ្យមានអំពើពុករលួយហើយធ្វើឲ្យខាតបង់ថវិការជាតិជាច្រើន ។
តាមប្រសាសន៍លោក Panadda រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ បានទិញអង្ករប្រមាណ ១៣,៣លានតោនដាក់នៅក្នុងឃ្លាំង ប៉ុន្តែមានការនាំចេញប្រមាណតែ ១លានតោនប៉ុណ្ណោះ។ លោកបន្តទៀតថា រដ្ឋាភិបាលបច្ចុប្បន្ននិងទាមទារសំណងពីរដ្ឋមន្ត្រីពាណិជ្ជកម្មសម័យនោះ ព្រមទាំលោកស្រី យីងឡាក់ ផងដែឬ?៕
ប្រែសម្រួល៖ ម៉ែវ សាធី