ការស្ទង់មតិថ្មីបំផុតលោកស្រីគ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងលោកត្រាំ នៅក្នុងការបោះឆ្នោតខាងមុខ

ចែករំលែក៖

តាមការស្ទង់មតិរបស់បណ្តញព័ត៌មាន CNN/ORC ដែលបានប្រកាសកាលពីថ្ងៃទី០១ ខែសីហា បង្ហាញឲ្យឃើញថាគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារីគ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងលោក ដូណាល់ត្រាំ មកពីគណបក្សសាធារណរដ្ឋដល់ទៅ៩ភាគរយ។ ការស្ទង់មតិខាងលើធ្វើឡើងតាមទូរស័ព្ទចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ទៅលើពលរដ្ឋជាងមួយម៉ឺននាក់។

...

ក្រោយមហាសន្និបាតបក្សប្រជាធិបេយ្យលោកស្រី ហ៊ីលឡារីគ្លីនតុន ទទួលបានសម្លេងគាំទ្ររហូតដល់ ៥២ភាគរយ ចំណែកលោក ដូណាល់ត្រាំ វិញទទួលបានតែ ៤៣ភាគរយប៉ុណ្ណោះ។ ទាំងនោះត្រូវបានគេចាត់ទុកថា ជាការគាំទ្រខ្ពស់បំផុតមិនធ្លាប់មានទៅលើលោកស្រីគ្លីនតុន ចាប់តាំងពីខែឧសភា មកទល់ពេលនេះ។

ការគាំទ្រលោកស្រីកាន់តែកើនឡើងនោះដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋដែលគាំទ្រលោក Bernie Sanders បានងាក់មកគាំទ្រលោកស្រីហ៊ីលឡារីគ្លីនតុន ទាំងអស់។ នៅមុនមហាសន្និបាតបក្សចំនួនពលរដ្ឋដែលធ្លាប់គាំទ្រលោក Danders ៧៨ភាគរយមកគាំទ្រលោកស្រីគ្លីនតុន និង១២ភាគរយគាំទ្រលោកត្រាំ ៦ភាគរយមិនគាំទ្រភាគីណាទាំងអស់។ មកទល់ពេលនេះពលរដ្ឋដែលគាំទ្រលោក Sanders ៩១ភាគរយប្រកាសថានឹងបោះឆ្នោតជូនលោកស្រីគ្លីនតុន និង៦ភាគរយគាំទ្រលោកត្រាំ។

ជាមួយនិងការគាំទ្រថ្មីនេះលោកស្រីហ៊ីលឡារីគ្លីនតុន ប្រាកដនឹងក្លាយជាប្រធានាធិបតីអាមេរិកជាក់ជាមិនខាន។ ចំណែកលោកដូណាល់ត្រាំ ដែលមិនមានបទពិសោធនៅក្នុងការដឹកនាំនយោបាយអាមេរិកនោះកំពុងតែប្រឈមនិងបញ្ហាជាច្រើន ពិសេសគឺធ្វើឲ្យក្រុមអ្នកកាន់សាសនាអ៊ិស្លាមស្លូតត្រង់និងក្រុមជនអន្តោបវេសមិនពេញចិត្តនិងរូបលោក។

អ្វីដែលគេគត់សម្គាល់នោះលោកត្រាំ កំពុងតែទទួលរងការចោទប្រកាន់ទៅលើភាពស្មោះត្រង់របស់លោកចំពោះអាមេរិក ក្រោយពេលដែលលោកបានស្នើរដល់ក្រុមចារកិច្ចរុស្ស៊ី ជួយស្វែរកអ៊ីម៉ែល ដែលបានលុបរបស់លោកស្រីគ្លីនតុន។ ការស្នើរទាំងត្រូវបានលោកអូបាម៉ា ចោទប្រកាន់ថា លោកត្រាំ កំពុងតែចាប់ដៃជាមួយសត្រូវមកបំផ្លាញប្រទេសខ្លួនឯង៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print