ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសចិន។
សូមបញ្ជាក់ថា ៖ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានងាយទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍ពីសាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងបំពេញព្រះរាជទស្សនកិច្ចរយៈពេល៣ថ្ងៃ៕
ដោយ ៖ សិលា