លោក ចាន់ សុផល មានបទពិសោធធ្វើកសិកម្មផ្ទាល់លើដំណាំម្រេចអស់រយៈកាលជាង១០ឆ្នាំនៅក្នុងខេត្តមណ្ឌលគីរី

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ការសង្កត និងសំណេររបស់បងប្រុស Sophal Chan ដែលជាសេដ្ឋវិទូ ជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកមានបទពិសោធធ្វើកសិកម្មផ្ទាល់លើដំណាំម្រេចអស់រយៈកាលជាង១០ឆ្នាំនៅក្នុងខេត្តមណ្ឌលគីរី៖

1. ផលិតផល កសិកម្ម ដែល កម្ពុជា ផលិត បាន ដូច ជា គ្រាប់ ស្វាយ ចន្ទី ដំឡូង មី កៅស៊ូ   ម្រេច និង ផ្លែ ឈើ មួយ ចំនួន   អាច នាំ ចេញ រក ប្រាក់ ចំណូល បាន ច្រើន រយ លាន ដុល្លារ ក្នុង ១ឆ្នាំ ៗ និង ត្រូវ បានដឹកចេញ ទៅ វៀតណាម តាម ច្រក ត្រពាំង ថ្លុង នៅ ខេត្ត ត្បូង ឃ្មុំ ។ 

2. មាន ការ សាងសង់ ផ្លូវ ធំទូលាយ ស្រប តាម ព្រំដែន ដែល ខ្ញុំ បាន ធ្វើ ដំណើ រ ទៅ លេងច្រេីន ដង   ហេីយ ខ្ញុំ ឃេីញ មាន ការ បោះ បង្គោល សីមាជា ច្រើន ផងដែរ ដូច ដែល ខ្ញុំ បាន ដាក់រូប ថត កូនៗ និង ក្មួយៗ លេី ហ្វេសប៊ុក រួច មក ហើយ ។ 

3. ការ បង្កើត វារីអគ្គិសនី និង បណ្តាញ អគ្គីសនី ស្ទេីរ តែ គ្រប់ ភូមិ អាច ជួយ សេដ្ឋកិច្ច ក្នុង តំបន់ និង ក្រៅ តំបន់ បាន ច្រើន ។ 

4. មាន ការ ឆ្លងដែន ដោយ អ្នក ជំនាញ កសិកម្ម ពី វៀតណាម មក បង្រៀន បច្ចេកទេស កសិកម្ម ដូច ជា នៅ ចម្ការ ខ្ញុំ ផ្ទាល់ និង មាន កសិករ ខ្មែរ នាំ គ្នា ទៅ ទស្សនកិច្ច សិក្សា អំពី ការងារ បច្ចេកទេស កសិកម្ម នៅ ខាង វៀតណាម ផង ដែរ។ 

5. មាន ឈ្មួញ កណ្ដាល មក ពី វៀតណាម ស្វែង រក ទិញ កសិផល ដល់ ចម្ការ ដែល ធ្វេី ឱ្យ កសិករ ទទួល បាន ថ្លៃ ល្អ ដូច ជា នៅ តំបន់ ក្រោម ដែល លក់ ស្រូវ ទៅ វៀតណាម ដែរ។ 

6. នៅ ក្នុង ចម្ការ ដី សម្បទាន សេដ្ឋកិច្ច សុទ្ធតែ ជា កម្ម ករ ខ្មែរ ទេ។ ខ្ញុំ បាន ចូល ដល់ ច្រើន កន្លែង ដែរ។ អាជ្ញាធរ ក៏ ចូល ឆែក ឆេរ រក លិខិត ឆ្លងដែន និង លិខិត អនុញ្ញាត ការងារ ពី ជនបរទេស ដែរ។ 

7. ការ កសាង ផ្លូវ ថ្នល់ ក្នុង ខេត្ត ទាំង ៤ ជួយ ការ ដឹក ជញ្ជូន បាន ច្រើន រួម ទាំង សម្រាប់ ការ ធ្វេី ដំណេីរ ទេសចរណ៍ និង ស្វែង រក សេវា សុខាភិបាល ។ 

8. ខ្ញុំ គិតថា វិស័យ ទេសចរណ៍ ធម្មជាតិ សម្រាប់ ទេសចរ ជាតិ និង អន្តរជាតិ នៅ មាន សក្តានុពល ធំធេង សម្រាប់ ការ អភិវឌ្ឍ រក ប្រាក់ ចំណូល បាន ច្រើន នៅក្នុង តំបន់ ត្រីកោណ នេះ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print