នៅក្មេងៗស្រឡាញ់គុក ! ខណៈញុះញង់តាមបណ្តាញ TikTok ឲ្យចូលរួមបាតុកម្មចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រៃវែង ៖ យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ៖ ជើងខ្លាំង២នាក់នៅខេត្តព្រៃវែង ដែលញុះញង់តាមបណ្តាញ TikTok ឲ្យចូលរួមបាតុកម្មចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន។ អ្នកពាក់ព័ន្ធ សូមដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមជាប់គុក។

សូមបញ្ជាក់ថា ៖ ខាងក្រោមនេះជារបាយការណ៍របស់អាវុធហត្ថ ខេត្តព្រៃវែង ៖ 

ដោយយោងរូបភាពវីដេអូដែល

បានបង្ហោះ តាមរយៈគណនី

Tik Tok ឈ្មោះក្មេង ខេត្ត

.ឯកា(@brosky.2022)

បានធ្វើការបង្ហោះមានខ្លឹមសារថាខាងព្រៃវែងត្រៀមរួចហើយសម្រាប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជួបជុំគ្នានៅភ្នំពេញ  ពាក់ព័ន្ធករណីរួមគំនិតបង្កចលាចលសង្គមនិងញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមការអូសទាញរបស់ក្រុមនយោបាយទុច្ចរិត​នៅក្រៅប្រទេស។

   សមត្ថកិច្ចបន្តថា ៖ បន្ទាប់ពីទទួលបានពត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អ.ហខេត្ត និង កម្លាំងមូលដ្ឋាន អ.ហ  ស្រុកមេសាង ដឹកនាំដោយលោក

វរសេនីយ៏ទោ ផាត់ សុជោត បានចុះធ្វើការស្រាវជ្រាវរួចកំណត់មុខសញ្ញា ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖

១.ឈ្មោះញ៉ិល បូរី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង

២.ឈ្មោះវុធ ពិសិដ្ឋ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិគ្រួស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង  ។ ដោយឡែកវត្ថុតាងដកហូតមាន៖

-ទូរស័ព្ទដៃចំនួន០២គ្រឿង

-ម៉ូតូ ចំនួន០២គ្រឿង

     បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅកងរាជអាវុធហត្ថ ខេត្តដើម្បី បន្តនីតិវីធី ។

សូមបញ្ជាក់ថា ៖ កុំប្រលែងនឹងភ្លើង ចេញ១ចាប់១ មិនអត់អោនឡើយ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print