ផឹកស៊ីទាស់សម្តីគ្នា កម្លាំងសមត្ថកិច្ចមកសម្របសម្រួល ត្រូវជនសង្ស័យទាញពូថៅដៃកាប់មកលើនគរបាលរបួសពីរនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១៨ សីហា ឆ្នាំ ២០២៤ នេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន២រូប បានរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងទីតាំងផឹកស៊ីមួយកន្លែង ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកាប់នឹងពូថៅ ។ នៅពេលចុះសម្របសម្រួលរួច ប៉ូលិសនិងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញ ស្រាប់តែត្រូវបុរសជាជនដៃដល់កាប់ពីក្រោយដោយមិនដឹងខ្លួន បណ្តាលឲ្យមន្ត្រីនគរបាល ២នាក់រងរបួសធ្ងន់ ចំណែកប្រជាការពារគេចផុតពីការកាប់ប្រហារនេះ។

សមត្ថកិច្ចនគរបាលឲ្យដឹងថា ហេតុការណ៍នេះកើត ឡើងនៅយប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចកោះគ្រួស ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហុន ។ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ង៉ែត គីមភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដនិងមានទីលំនៅខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ ឃុំ កើតហេតុនេះ ។

ហេតុការណ៍នេះ ជនសង្ស័យបានធ្វើសកម្មភាពដោយប្រើពូថៅកាប់មកទៅលើជនរងគ្រោះ២នាក់ ក្នុងនោះម្នាក់ឈ្មោះ កង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ នគរបាល និងម្នាក់ទៀតឈ្មោះ ជីប ចាន់ធីម ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ នគរបាល។ ជនរងគ្រោះទាំង០២ ជានគរបាលនៅប៉ុស្តិ៍អូរឧកញ៉ាហេងបណ្តាលឲ្យរងទាំង ០២របួសធ្ងន់។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយជនសង្ស័យផឹកស៊ីទាស់សម្តីគ្នា ហើយកម្លាំងសមត្ថកិច្ចចុះមកសម្របសម្រួល ក៏ត្រូវជនសង្ស័យទាញពូថៅដៃកាប់មកលើសមត្ថកិច្ចតែម្តង។

ជនរងគ្រោះទាំង០២បានដឹកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗ រួចយកមកអធិការដ្ធាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរ និងកសាងសំណុំរឿងកាត់ការតាមនីតិវិធី។

...

យប់ថ្ងៃទី១៨ ខែសីហា លោក ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានចុះដោយផ្ទាល់ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យការជួយសង្គ្រោះប៉ូលីស មូលដ្ឋាន ប៉ុស្តិអូរឧកញ៉ាហេងស្រុកព្រៃនប់ ចំនួន២រូប ដែលបានរងរបួសធ្ងន់ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារ ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកាប់នឹងពូថៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print