ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យ ឈ្វេងយល់ ពីសមិទ្ធផលគម្រោងផ្លូវខេត្តលេខ៣៧៧!
– ប្រវែង៖ ៤៨,៥៩គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ (រង្វង់ព្រាបស) ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ
– ចំណុចបញ្ចប់៖ ឃុំសំបូរ ស្រុកសំបូរ
– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូAC
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
– បញ្ចប់ការសាងសង់៖ ខែធ្នូ ឆ្នាំ២០២៤
– ភាគរយសម្រេចបាន៖ ៦៨,៧%
ក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា ៖ សមិទ្ធផលនេះ និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕
ដោយ ៖ សិលា
...