មន្រ្តីជំនាញ​ ចុះត្រួតពិនិត្យទីតាំង​ផលិត​ស្រាថ្នាំ មួយកន្លែង​ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​ ក្រោយមានករណីពុលស្រា

ចែករំលែក៖

ខេត្ត​តាកែវ៖ ទីតាំង​ផលិត​ស្រាថ្នាំ មួយកន្លែង​ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​ ត្រូវ​កម្លាំង​មន្រ្តីជំនាញ​ស៊ើបអង្កេត​ ក.ប.ប.​ ចុះត្រួតពិនិត្យ​បន្ទាប់ពី​ទទួលព័ត៍មាន​ថាមានករណីពុលស្រា​ និងដេីម្បី​ទប់ស្កាត់​ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតនាពេលកន្លងមក​ផងដែរ។

បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ថ្មីៗ​នេះ ថាមានករណីពុលស្រាថ្នាំ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ សហកាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរពត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ក្នុងករណីសង្ស័យពុលស្រាថ្នាំ ដែលស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

គួរជម្រាបជូនថា​ ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតមានជាយថាហេតុ បើទោះបីជាមន្រ្តីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនជាម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំយ៉ាងណាក៏ដោយ។

...

កន្លងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្ល «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយធ្វើការអញ្ជើញម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំ ក្នុងខេត្តចូលរួមផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print