រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល៖​ ចំណូលពីវិស័យរ៉ែ កម្ពុជាមាន​កំណើ​នជា​ង ២៥០% ដោយសារការកែទម្រង់ របស់សម្ដេចធិបតី

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ថ្លែង​នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើង​រថយន្តអគ្គិសនី​ នៅ​ឯ​ខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល លោក កែវ រតនៈ​ បានមានប្រសាសន៍ថា៖​ ចាប់​តាំង​ការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ នៅរយៈពេលពេញ​ ១ឆ្នាំ ចំណូលសួយសារបានពីវិស័យរ៉ែ កើនឡើង ២៥០%​ បើ​ប្រៀប​ធៀបនឹងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ត្រឹម​តែ ៤០,១៧ លានដុល្លារ។

លោករដ្ឋមន្ត្រី​ កែវ​ រតនៈ​​ បានគូសបញ្ជាក់កាលពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២៤ថា ដោយសារការកែទម្រង់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ចំណូលពីវិស័យរ៉ែ កម្ពុជាមាន​កំណើ​នជា​ង ២៥០% នឹងយកថវិកានេះ មកសាងសង់សាលារៀនបន្ថែម និងទិញថ្នាំឱ្យប្រជាពលរដ្ឋ។

បេីយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញ​ថា វិស័យរ៉ែនៅកម្ពុជា មានការ​រីក​ចម្រើនគួរឲ្យកត់​សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​ឧស្សាហ​កម្មស៊ីម៉ង់ត៍ មានផលិតភាពកើនឡើងរហូតដល់ ៩លានតោនក្នុងមួយឆ្នាំៗ និងការចម្រាញ់​រ៉ែមាស ផលិតបានប្រមាណ ៩,៦តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣។​ ចំពោះ​​ការ​ធ្វើ​ប្រតិបត្តិ​ការ​រ៉ែសំណង់ និងរ៉ែផ្សេងៗ ក៏បានផ្តល់ឱកាសឱ្យកម្ពុជា អាចនាំចេញ​ធនធានរ៉ែខ្សាច់ ផលិត​ផល​ពាក់កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាស​ទៅក្រៅប្រទេសផងដែរ។

...

សូមជម្រាបដែរថា​ កម្ពុជា​ រកចំណូល​សួយ​សារ​ពីវិស័យរ៉ែសរុបបាន ៥០,៣០ លានដុល្លារ​ នៅក្នុងឆ្នាំ២០២៣កន្លងទៅ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print