អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៩ខែសីហាគឺជាទិវាមនុស្សធម៌ពិភពលោក។លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមវីដេអូនៅថ្ងៃដដែល ដើម្បីសម្តែងការគោរពចំពោះបុគ្គលិកមនុស្សធម៌ និងអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារចំពោះបុគ្គលិកមនុស្សធម៌និងជនស៊ីវិលទាំងអស់។
គេហទំព័រ «CCFR China state-controlled media » លោកGuterres បានថ្លែងថា ឆ្នាំ២០២៣គឺជាឆ្នាំមួយដែលមានបុគ្គលិកមនុស្សធម៌ស្លាប់បាត់បង់ជីវិតច្រើនបំផុតតាំងពីមានកំណត់ត្រាមក។នៅតំបន់ហ្កាហ្សាប្រទេសស៊ូដង់និងកន្លែងផ្សេងទៀត បុគ្គលិកមនុស្សធម៌និងជនស៊ីវិលកំពុងរងគ្រោះពីការវាយប្រហារកាប់សម្លាប់ បង្ករបួសស្នាមនិងចាប់ពង្រត់។
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មានបុគ្គលិកមនុស្សធម៌ចំនួន២៨០នាក់បានស្លាប់បាត់បង់ជីបិតលើពិភពលោក ដែលបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ហើយមានបុគ្គលិកមនុស្សធម៌ចំនួន៧៨នាក់ទៀតត្រូវបានចាប់ពង្រត់និង១៩៦នាក់បានរងរបួស៕
ដោយ ៖ សិលា