អ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅទីក្រុងមូស្គូ ដោយប្រើដ្រូន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤ បានដកស្រង់សំដីអភិបាលក្រុង មូស្គូបាននិយាយថា អ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយមិនធ្លាប់មាន មកលើរដ្ឋធានីមូស្គូ នៅថ្ងៃពុធនេះ ហើយកងកម្លាំងការពារដែនអាកាសរបស់រុស្ស៉ី បានបំផ្លាញយន្តហោះដ្រូនចំនួន ១១គ្រឿង ដែលហោះឆ្ពោះមក។

លោក Sergei Sobyanin បានឱ្យដឹងទៀត ក្នុងចំណោមដ្រូនទាំងនោះ មានខ្លះត្រូវបានបំផ្លាញនៅតំបន់ Podolsk ជាយក្រុងមូស្គូ ចម្ងាយ ៣៨គីឡូម៉ែត្រ ភាគខាងត្បូងវិមានក្រឹមឡាំង។ តាមព័ត៌មានបឋម គ្មានអ្នករងរបួស ឬការខូចណាមួយត្រូវបានរាយការណ៍នៅឡើយទេ។ លោកបញ្ជាក់តាមបណ្តាញតេឡេក្រាមដូច្នេះថា «នេះជាការប៉ុនប៉ងដ៏ធំបំផុតមួយ ដើម្បីវាយប្រហារទីក្រុងមូស្គូ ដោយប្រើយន្តហោះដ្រូន»។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារលើទីក្រុងមូស្គូ ដោយប្រើប្រាស់យន្តហោះដ្រូន ប៉ុន្តែពុំបង្កការខូចខាតធំដុំទេ។ ការវាយប្រហារនៅថ្ងៃពុធនេះ ហាក់ដូចធំជាងកាលពីខែឧសភា ឆ្នាំ ២០២៣ នៅពេលដែលដ្រូន ៨គ្រឿងធ្លាក់ក្នុងរដ្ឋធានីរបស់រុស្ស៉ី ដោយកាលណោះលោកប្រធានាធីបតី ពូទីន ចាត់ទុកជាប៉ុនប៉ុង បង្កជម្លោះថែមទៀត។ វាក៏បានកើតមានឡើងផងដែរ នៅពេលដែលរុស្ស៉ីកំពុងបង្កើនការវាយលុក នៅឯភាគខាងកើតអ៊ុយក្រែន ដើម្បីរុញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់ខ្លួន៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print