អកុសលម្ល៉េះ..! ស្ត្រីម្នាក់ជាបុគ្គលិកផ្សារអុីអន ត្រូវរថយន្តសណ្ដោងរុឺម៉កកិនចំក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកផ្សារទំនេីបអុីអន បានជិះម៉ូតូចេញពីបន្ទប់ជួលទៅធ្វើការស្រាប់តែទាក់ដៃចង្កូតជាមួយនឹងឡំប្រឺតា បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តសណ្ដោងរុឺម៉កកិនពីលើចំក្បាលបណ្តាលឲ្យស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២ ១ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា សពស្រ្តីរងគ្រោះមាន សៀន ស្រីរត្ន័ អាយុប្រមាណជាង៣០ឆ្នាំ មុខរបរបុគ្គលិកផ្សារ អុីអន ស្នាក់នៅបន្ទប់ជួលសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា PCX ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1DA-2580 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ។ ខណៈមកដល់កន្លែងកេីតហេតុក៏បាន វ៉ារថយន្តសណ្ដោងរុឺម៉កខាងស្ដាំហើយក៏បានទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌមួយគ្រឿងទៀតបណ្តាលឲ្យស្ត្រីរងគ្រោះដួលខ្ទាតចូលទៅក្រោមរថយន្តកិនចំក្បាលស្លាប់មួយរំពេច ។ ភ្លាមនោះ អ្នកបើកបររថយន្តបង្កក៏បានឈប់រថយន្តនៅកណ្តាលផ្លូវហើយបើកទ្វារត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅកន្លែងកេីតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូប្រគល់ទៅឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរក្សាទុក រងចាំដោះស្រាយតាមក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ ខាងលេី ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print