ខេត្តពោធិ៍សាត់ ៖ ជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារជាន់ទី-៣ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ករណីនេះសមត្ថកិច្ចសន្និដ្ឋាន ជាបឋម អាចលោតសម្លាប់ខ្លួនដែលគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នេះបើតាមការបញ្ជាក់ពីលោក អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង នាព្រលប់ថ្ងៃពុធ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ ។
លោក អធិការនគរបាលឲ្យដឹងទៀតថា ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស(MDS)ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក អធិការបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ zhang Li ភេទប្រុស អាយុ ៣៧៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅ ភូមិ.ឃុំកើតហេតុ ។
លោក បញ្ជាក់បន្ថែមទៀតថា ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យដល់កន្កែងកើតហេតុ សពអាសណ្ឋានជាបឋមអាចបណ្ដាល មកពីមានវិប្បត្តិក្នុងគ្រួសារ សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន