ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ បានកើតឡើងចំនួន ១០លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែរបានកើតឡើងចំនួន ១០លើកនេះ មានដូចជា៖ (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ៨នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៤នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ៣នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ២នាក់)។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! ៕ដោយ៖តារា