មន្ត្រីCOម្នាក់! ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយរវាងអ្នកជិះម៉ូតួ និងអ្នកបើកបររថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥កាលពីម្សិលមិញ នេះបើកតាមបញ្ជាក់ពីសមត្ថកិច្ចនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ ។

ប្រភពព័ត៌មានពីការិល័យដដែលឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្រ្តីស្លាប់ភ្លាមៗខាងលើ បានកើតឡើងកាលពីម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបានបញ្ជាក់ថា រថយន្តបង្កម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AD 0763 បើកបរដោយឈ្មោះ ឡាយ ណុប ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យភាគីជិះម៉ូតួម៉ូតូស្លាប់ភ្លាមៗតែម្ដង ។

...

ប្រភពបានបញ្ជាក់បន្ថែមទៀតថា ភាគីជិះម៉ូតួរងគ្រោះ(ស្លាប់)ជិះម៉ូតួម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 6555 ឈ្មោះ គី រ៉ាម៉ូ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រី(CO)រស់នៅ ភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន វត្ថុតាង រក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សពធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាត ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print